Sunday, January 1, 2023

អ្វីទៅជាការគ្របគ្រង?


ការគ្រប់គ្រង
គឺដំនើរការធ្វើផែន ការ ចាត់តាំង ដឹកនាំ និងត្រួតពិនិត្យ ទៅលើការប្រើប្រាស់ធនធានមនុស្ស និងធនធានដទៃទៀតដើម្បីសម្រេច គោលដៅអង្គភាព។

មុខងារនៃការគ្រប់គ្រងមាន៤គឺ៖

១. ការធ្វើផែនការ(Planning) គឺជាដំនើរការនៃ ការកំណត់ចេញនូវគោលបំណងរបស់អង្គភាព និងសម្រេចចិត្តបែបណា ឱ្យបានប្រសើរបំផុតដើម្បីសម្រេច គោលបំណង ។

២. ការចាត់ចែង(Organizing​​) គឺជាការទាក់ទងទៅ នឹងដំនើរការនៃការជ្រើសរើស និង រៀបចំធនធានមនុស្សដើម្បីអនុវត្ត ផែនការ និងឈានដល់ការសម្រេច គោលបំណងរបស់អង្គភាព ។

៣. ការដឹកនាំ (Leading)គឺជាការបង្ហាញអោយឃើញនូវសមត្ថភាពរបស់អ្នកគ្រប់គ្រង ដែលចូលរួមផ្ទាល់ក្នុងការដឹកនាំណែនាំ ជំរុញរាល់សកម្មភាពការងាររបស់អ្នកក្រោមបង្គាប់អោយប្រព្រឹត្ត​​តាមខ្លួនដើម្បីឆ្ពោះទៅរកគោលដៅដែលបានកំណត់ ។

៤. ការត្រួតពិនិត្យ(Controlling)  គឺជាវិធីសាស្ត្រដែលគ្រប់គ្រងធ្វើអោយប្រាកដថា សកម្មភាពការងារជាក់ស្តែងទាំងឡាយបានអនុវត្តទៅតាមទិសដៅរបស់ផែនការ ។

No comments:

Post a Comment